រុស្ស៊ីផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់ចុងបូរព៌ារ

Chia sẻ
(VOVworld) – រុស្ស៊ីផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់ចុងបូរព៌ារ
និងត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយចិន
លើវិស័យនេះ។

រុស្ស៊ីផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់ចុងបូរព៌ារ - ảnh 1
រុស្ស៊ីផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់ចុងបូរព៌ារ (Image: VNA)

(VOVworld) – រុស្ស៊ីផ្តល់អាទិភាពអភិវឌ្ឍន៍តំបន់ចុងបូរព៌ារនិងត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយចិនលើវិស័យនេះ។ សេចក្តីប្រកាសពោលខាងលើត្រូវ បានឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yury Trutnev បានផ្តើមឡើងក្នុងបទសម្ភាស ន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Xinghua នាថ្ងៃទី ៥ កក្កដា។ លោក Trutnev បាន
ឲ្យដឹងថា៖ រដ្ឋាភិបាលរុស្ស៊ីកំពុងពិនិត្យមើលបង្កលក្ខណៈពិសេសដើម្បីទាក់ ទាញការវិនិយោគចូលក្នុងតំបន់ចុងបូរព៌ារដូចជា៖ ធ្វើឲ្យមានភាពងាយស្រួល
ភាវូបនីយកម្មនិងលើកលែងពន្ធ។ ឧបនាយករដ្ឋមន្ត្រី Trutnev បានឲ្យដឹងថែម
ទៀតថា៖ រុស្ស៊ីនឹង រៀបចំវេទិការសេដ្ឋកិច្ចបូរព៌ារនាខែកញ្ញាខាងមុខសំដៅ
បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ចុងបូរព៌ារព្រមទាំងលើកទឹកចិត្ត
បណ្ដាសហគមន៍អង្គភាពអាជីវកម្មអាស៊ីវិនិយោគនៅទីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ