|
មណ្ឌលធ្វើអាជីវកម្មអណ្ដែងឧស្ម័ន Novoprtovskoye របស់សម្ព័ន្ធក្រុមហ៊ុន Gazprom
(រូបថត៖AFP/TTXVN) |
(VOVworld) ដោយមិនអើពើដល់ភាពតានតឹងខាងនយោបាយជាមួយសហ
ភាពអឺរ៉ុប (EU) ក្នុងឆ្នាំ២០១៦ រុស្ស៊ីបានផ្គត់ផ្គង់ជាង៣០%តម្រូវការប្រើប្រាស់ខស្ម័ន
ដុតរបស់អឺរ៉ុប ក្លាយទៅជាឯកទគ្គកម្មចំពោះប្រទេសនេះ។សម្ព័ន្ធក្រុមហ៊ុនប្រេង
ឧស្ម័ន Gazprom របស់រុស្ស៊ីប្រកាសថា ទិន្នផលឧស្ម័នរបស់ Gazprom នៅទីផ្សារ EU
បានកើនឡើងជាបន្តបន្ទាប់នាពេលកន្លងទៅ។ទំហំនាំចេញនៃក្រុមហ៊ុននេះក៏កើន
ដល់កំរិតឯកទគ្គកម្មក្នុងឆ្នាំនេះផងដែរ។ប្រការនេះសរឲ្យឃើញថា EU មិនអាច
លើកលែងប្រភពឧស្ម័នមកពីរុស្ស៊ីបានឡើយ បើទោះបីជានាពេលកន្លងទៅ
ព្រុចស៊ែលនិងប្រទេសសមាជិកមួយចំនួនបានប្រឆាំងជំទាស់គំរោងការណ៍បំពង់
បង្ហូរឧស្ម័នថ្មីរបស់រុស្ស៊ីក្ដី៕