រុស្ស៊ីនិងអាមេរិកមានបំណងកែលំអរទំនាក់ទំនង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេ រិក តបតាមការអញ្ជើញរបស់សមភាគីអាមេរិក លោក Mike Pompeo និងមានកិច្ចពិភាក្សាស្តីពីទំនាក់ទំនងទ្វេ ភាគី ក៏ដូចជាបញ្ហាអន្តរជាតិក្តៅគគុកមួយចំនួនដូចជា៖ កិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ, បញ្ហាអ៊ុយក្រែន ស៊ីរីនិងវ៉េណេស៊ុយអេឡា។ 

នាឱកាសនេះ ភាគីទាំងពីរបានក្រើនរំលឹកថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនិងគ្រឿងញៀន នឹងនៅតែបានបន្ត ដោយមិនអើពើរដល់ភាពតានតឹងបច្ចុប្បន្ននេះឡើយ។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បានសម្តែងក្តីសង្ឃឹមថា គោលដៅរួមរវាងភាគីទាំងពីរលើបញ្ហាកូរ៉េខាងជើងនិងអ៊ីរ៉ង់អាចត្រូវបានអនុវត្តន៍ដែរ។

នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកល S. Lavrov បាននិយាយថា ទីក្រុងមូស្គូចង់បន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ព្រោះថា ទោះបីមានការលំបាកនិងការខ្វែងគំនិតគ្នាក៏ដោយ ក៏រុស្ស៊ីនិងអាមេរិកនៅមានសក្តានុពលដ៏ធំធេង សម្រាប់កិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ចក៏ដូចជាវិស័យផ្សេងទៀត។ សក្តានុពលនេះត្រូវតែត្រូវបានពង្រីកជាអតិបរមាហើយការអភិវឌ្ឍគឺដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងសហគមន៍ពិភពលោកផងដែរ។ ចំណែកខ្លួនវិញ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងថា ក្រសួងការបរទេសអាមេរិកនឹងបន្តកិច្ចការនៅកម្រិតការទូតដើម្បីធ្វើឱ្យប្រសើរឡើងនូវទំ នាក់ទំនងជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ