រុស្ស៊ីនិងទួរគីពិភាក្សាអំពីការបើកទូលាយបទឈប់បាញ់នៅស៊ីរី

Chia sẻ

(VOVworld) – នាថ្ងៃទី​ ១២ មករា ក្នុងការចរចារតាម
ទូរស័ព្ទមួយ ប្រធានាធិបតីទួរគី លោក Tayyip Erdogan
 និងសមភាគីរុស្ស៊ី លោក Vladimir Putin បានពិភាក្សា
អំពីការបើកទូលាយបទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរី។​ 


រុស្ស៊ីនិងទួរគីពិភាក្សាអំពីការបើកទូលាយបទឈប់បាញ់នៅស៊ីរី - ảnh 1
រុស្ស៊ីនិងទួរគីពិភាក្សាអំពីការបើកទូលាយបទឈប់បាញ់នៅស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី​ ១២ មករា ក្នុងការចរចារតាមទូរស័ព្ទមួយ ប្រធានាធិបតី
ទួរគី លោក Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin បានពិភាក្សា
អំពីការបើកទូលាយបទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរី។​ តាមប្រភពព័ត៌មានពី
ខុទ្ទកាល័យប្រធានាធិបតីទួរគី ថ្នាក់ដឹកនាំទាំងពីរនេះក៏បានផ្តោតទៅលើការចរ
ចារសន្តិភាពនៅស៊ីរីដែល គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Astana កាហ្សាក់ស្ថាន
រួមជាមួយទំនាក់ទំនងទ្វេរភាគីផងដែរ។  លោក Putin និងលោក Erdogan ក៏បាន
ឯកភាពថា៖ បទឈប់បាញ់នៅស៊ីរីកំពុងប្រតិបត្តិដ៏ទូលំទូលាយ ហើយអះអាងនឹង
បន្តខំប្រឹងប្រែងសំដៅត្រៀមរៀបចំឲ្យការចរចារខាងមុខនៅទីក្រុង Astana។
ទួរគីនិងរុស្ស៊ីគាំទ្រភាគីដោយឡែកក្នុងសង្គ្រាមនៅស៊ីរី ប៉ុន្តែ ធ្វើជា អ្នកអាជ្ញា
កណ្ដាលសំរាប់បទឈប់បាញ់បណ្តោះអាសន្នមួយដែលជាបុព្វបទដើម្បីឆ្ពោះទៅ
ការចរចារខាងមុខនៅកាហ្សាក់ស្ថាន។ ទាក់ទិនដល់ជំលោះនៅស៊ីរី នាថ្ងៃទី ១២
មករា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de
Mitsura បានឲ្យដឹងថា៖ ជំនួបនានាដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Ankara
និងម៉ូស្គូ​ អាចបន្ធូស្រាលភាពតានតឹងយោធា ហើយជួយបញ្ចប់វិបត្តិទឹក
ប្រើប្រាស់ដែលកំពុងជះឥទ្ធិពលអាក្រក់ទៅលើជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋរាប់លាននាក់នៅរដ្ឋធានី Damascus ៕​

ប្រតិកម្មទៅវិញ