រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov |
នោះគឺជាសេចក្តីប្រកាសថ្មីមួយរបស់ប្រធាននាយកដ្ឋាទទួលបន្ទុកនទ្វីបអាមេរិកឡាតាំងនៃក្រសួងការបរទេសរុស្ស៊ីលោក Aleksander Schetinin ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ។ លោក Schetinin បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov នាថ្ងៃទី ២៤ ខែមករាបានអះអាងថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយកម្លាំងនយោបាយទាំងអស់ដែលមានអាកប្បកិរិយានិងមានការទទួលខុសត្រូវផងដែរ។ រុស្ស៊ីក៏ក៏ត្រៀមខ្លួនធ្វើការជាមួយកងកម្លាំងវ៉េណេស៊ុយអេឡាណាមួយ ដែលមានបំណងចង់សហការភាគីបរទេសដើម្បីបង្កើតកិច្ចសន្ទនា។ មុននេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានប្រកាសគាំទ្រដល់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាដែរ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Huà Chūnyíng នាថ្ងៃទី ២៥ ខែមករាបានលើកច្បាស់ថាថាក្រុងប៉េកាំងជឿជាក់លើកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាត្រូវនិងត្រឹមតែដោះស្រាយបានដោយសារប្រជាជនរបស់ប្រទេសនេះផងដែរ៕