ប្រព័ន្ធបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី (រូបថត៖ ITAR-TASS/VNA) |
កាលពីថ្ងៃទី ៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកិច្ចសន្យាថ្មីៗស្ដីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងរ៉ែរបស់រុស្ស៊ីដល់ចិន ដែលមានតម្លៃប្រមាណ ១១៧,៥ ពាន់លានដុល្លារអាមេរិក។ ជាក់ស្ដែង សម្ព័ន្ធក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom បានយល់ព្រមផ្គត់ផ្គង់ឧស្ម័នចំនួន ១០ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំពី តំបន់ចុងបូព៌ារបស់រុស្ស៊ី ដល់ក្រុមហ៊ុនថាមពលរដ្ឋ CNPC របស់ចិន ។ ការចរចាលើកិច្ចព្រមព្រៀងនេះមានសុពលភាពក្នុងរយៈពេល ២៥ ឆ្នាំ ដែលមានតម្លៃប្រមាណ ៣៧,៥ ពាន់លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុនប្រេងរ៉ែ Rosneft របស់រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ CNPC ដើម្បីផ្គត់ផ្គង់ប្រេងរ៉ែ ចំនួន ១០០ លានតោនឆ្លងកាត់កាហ្សាក់ស្ថានក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ កិច្ចសន្យានេះមានតម្លៃ ៨០ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នរុស្ស៊ីកំពុងផ្គត់ផ្គង់ឧស្ម័នទៅឱ្យចិនតាមរយៈបំពង់បង្ហូរប្រេង Sila Siberian ដែលបានដំណើរការក្នុងឆ្នាំ ២០១៩ និងតាមរយៈការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)។ កាលពីឆ្នាំមុន រុស្ស៊ីបាននាំចេញឧស្ម័ន ចំនួន ១៦,៥ ពាន់លានម៉ែត្រគូបទៅដល់ចិនផងដែរ៕