|
ប្រធានរដ្ឋលោក Truong Tan Sang អបអរសាទរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ |
(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់
កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ នាព្រឹកថ្ងៃទី៣ ធ្នូ នៅទីក្រុង Can Tho ភាគ
ខាងត្បូងវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានលើកច្បាស់
ថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្ថានភាពពិភពលោកនិងតំបន់ ជា ពិសេសគឺស្ថាន
ភាពនៅសមុទ្រខាងកើតនឹងមានបំរ៉ែបំរួលស្មុគស្មាញជាច្រើន ដោយហេតុនេះបក្ស
ភាគនិងកងកម្លាំងប្រដាប់អាវុធយោធាភូមិភាគទី៩គប្បីជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅ
អំពីទស្សនៈ គោលម៌ាគាយោធា-ការពារជាតិរបស់បក្ស ប្រមូលផ្ដុំលើកកំពស់គុណ
ភាពនិងកម្លាំងប្រយុទ្ធដើម្បីសំរេចភារកិច្ចដែលបានប្រគល់ជូន។
“គប្បីកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគតាមទិសបដិវត្តន៍ ជំនាញទំនើប។
ក្ដាប់ជាប់ស្ថានការណ៍ បំពេញបន្ថែម កែសម្រួលផែនការ ដោយវិធានការការពារ
ប្រយុទ្ធ ឲ្យបានទាន់ពេលវេលា ត្រៀមខ្លួនជាស្រេចវាយឈ្នះខ្មាំងសត្រូវក្នុងគ្រប់
កាលៈទេសៈ”។
ប្រធានរដ្ឋលោក Truong Tan Sang ក៏បានសំណូមពរឲ្យយោធាភូមិភាគទី៩ អនុវត្តន៍
ល្អនូវសកម្មភាពកិច្ចការបរទេសយោធា-ការពារជាតិជាមួយព្រះរាជាណាចក្រកម្ពុជា
សំដៅកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងអភិវឌ្ឍន៍៕