រំលឹកខួបអនុស្សាវរីយ៍លើកទី៤៨នៃទិវាបង្កើតអាស៊ាននៅអាហ្វ្រិកខាងត្បូង

Chia sẻ
(VOVworld)-គណៈកម្មាធិការនៃបណ្តាប្រទេសអា
ស៊ាននៅ Pretoria (APC) នាថ្ងៃទី១៣សីហា បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨

រំលឹកខួបអនុស្សាវរីយ៍លើកទី៤៨នៃទិវាបង្កើតអាស៊ាននៅអាហ្វ្រិកខាងត្បូង - ảnh 1
រូបថតៈ baomoi.com


(VOVworld)-គណៈកម្មាធិការនៃបណ្តាប្រទេសអាស៊ាននៅ Pretoria (APC) នាថ្ងៃទី
១៣សីហា បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨នៃទិវាបង្កើត អាស៊ាន (ថ្ងៃទី៨សីហា១៩៦៧-ថ្ងៃទី៨សីហា២០១៥)។ ចូលរួមក្នុងពិធីមានឯក អគ្គរដ្ឋទូត មន្ត្រីស្ថានទូតនៃបណ្តាប្រទេសអាស៊ាន រួមមានវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី
ម៉ីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី​ ថៃ រួមទាំងតំណាងរដ្ឋាភិបាល រដ្ឋសភា ក្រសួង
ស្ថាប័ននានារបស់អាហ្វ្រិកខាងត្បូងនិងអង្គទូតនៃប្រទេសាមី។ ថ្លែង មតិក្នុង
ពិធីបើក ប្រធាន APC ឯកអគ្គរដ្ឋទូតហ្វីលីពីន Joseph Gerard B.Angeles បានអះ
អាងថា បណ្តាប្រទេសអាស៊ានមានបំណងរឹតបន្តឹងទំនាក់ទំនងលើគ្រប់ វិស័យ
ជាមួយអាហ្វ្រិកខាងត្បូង ដើម្បីផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសអាស៊ាន
នីមួយៗ របស់អាហ្វ្រិកខាងត្បូងនិងរបស់តំបន់ទាំងពីរ។ តាងនាមរដ្ឋាភិបាល
អាហ្វ្រិកខាងត្បូង ឯកអគ្គរដ្ឋទូត Anil Sooklai ប្រធានស្តីទីនាយកដ្ឋានតំបន់នៃក្រ សួងការបទេសអាហ្វ្រិកខាងត្បូងបានសង្កត់ធ្ងន់ថា ប្រពៃណីជាប្រវត្តិសាស្ត្រស្អិត រមួតពីសន្និសីទអាស៊ី-អាហ្វ្រិកនៅ Bangdung មុននេះ៦០ឆ្នាំនៅបន្តជាគ្រឹះស្ថាន
សំខាន់ ដើម្បីអាហ្វ្រិកនិងបណ្តាប្រទេសអាស៊ាន ជម្រុញទំនាក់ទំនងសហប្រតិ បត្តិការលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ