|
រំលឹកខួបអនុស្សាវរីយ៍លើកទី២២៧ទិវាបុណ្យជាតិសាធារណះរដ្ឋបារាំង |
(VOV)_នាថ្ងៃទី១១ កក្កដា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យរំ
លឹកខួបអនុស្សាវរីយ៍ លើកទី២២៧ទិវាបុណ្យជាតិ សាធារណរដ្ឋបារាំង(ថ្ងៃទី១៤កក្កដា
ឆ្នាំ ១៧៨៩-ថ្ងៃទី១៤កក្កដាឆ្នាំ២០១៦)។ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Thi Ngoc Dung អនុប្រធានសមាគមមិត្តភាពវៀតណាម-បារាំង នៅទីក្រុង
ហូជីមិញ បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាមនិង
បារាំង បាននិងកំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ។ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Thi Ngoc Dungក៏បានជឿជាក់ថា៖ទំនាក់ទំនងរវាងវៀតណាមនិងបារាំង
នឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លា កាន់តែជាក់ស្ដែងនិងប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ
នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំរាប់សន្តិ
ភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕