|
រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម |
(VOV)_នាថ្ងៃទី២៨សីហា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៨ នៃទិវាបុណ្យជាតិម៉ាឡេស៊ី (ថ្ងៃទី
៣១ សីហាឆ្នាំ ១៩៥៧- ថ្ងៃទី៣១ សីហាឆ្នាំ ២០១៥)។ ស្ដីពីទំនាក់ទំនងរវាងប្រទេស
ទាំងពីរ វៀតណាមនិងម៉ាឡេស៊ី លោកស្រី Nguyen Thi Lien ប្រធានសមាគមមិត្ត
ភាពវៀតណាម-ម៉ាឡេស៊ី ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលបង្កើត
ទំនាក់ទំនងមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀត
ណាម -ម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ រីឯ លោក Sofia Akmal
Bin ABD Karim អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញ បានអះអាងថា៖
ក្រោយរយៈពេល៤០ឆ្នាំ បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាព រវាង
វៀតណាមនិងម៉ាឡេស៊ី កំពុងពង្រឹងនិងពង្រីកលើច្រើនវិស័យ៖ ពាណិជ្ជកម្ម
សេដ្ឋកិច្ច និងវិនិយោគ។ ក្នុងឆ្នាំកាន់ដំណែងជាប្រធានអាស៊ាន ២០១៥នេះ ម៉ា
ឡេស៊ីនឹងរួមសហការជាមួយវៀតណាម និងប្រទេសជាសមាជិកអាស៊ានដទៃ
ដើម្បីសម្រេចគោលដៅកសាងសហគមន៍នាចុងឆ្នាំ២០១៥នេះ៕