លោក Bui The Giang ថតរូបអនុស្សាវរីយ៍ជាមួួយគណៈប្រតិភូមូលនីធិសម្របសម្រួលនិងអភិវឌ្ឍន៍អាមេរិក |
នៅក្នុងជំនួបនេះ លោក Bui The Giang បានឲ្យដឹងថា រដ្ឋាភិបាល វៀតណាមរួមជាមួយអង្គការអន្តរជាតិនានា បានខិតខំប្រឹង ប្រែងក្នុងការ ជួយឧបត្ថម្ភដោះស្រាយផលវិបាកដោយសង្គ្រាមបន្សល់ទុកមក។ ការដោះស្រាយល្អនូវបញ្ហានេះ នឹងរួមចំណែកពង្រឹងនិងពង្រីក កសាងទំនុកទុកចិត្ត និង ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀត ណាម-អាមេរិកនាពេល ខាងមុខ។
រីឯខ្លួនវិញ លោក John Francis McAuliff បានថ្លែងថា ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះជាឱកាសដើម្បីសមាជិកនៃគណៈ ប្រតិភូធ្វើបច្ចុប្បន្នកម្មនូវស្ថានភាពនៅវៀតណាមក៏ដូចជាប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម អាមេរិកផងដែរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិជាច្រើន ស្តីពីការដោះ ស្រាយផលវិបាកដោយសង្គ្រាមបន្សល់ទុកមក កម្មវិធីស្វែងរកទាហានអាមេរិកបាត់ខ្លួន ក្នុងសង្គ្រាមនៅវៀតណាម ក៏ដូចជាបញ្ហាទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម នាបច្ចុប្បន្ន៕