អគ្គលេខាបក្ស អញ្ជើញថ្លែងដឹកនាំអង្គសន្និសីទ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១២ ខែមិថុនា លេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈឹមបក្សបានរៀបចំសន្និសីទតាមអ៊ិនធឺរណែតទូទាំងប្រទេស ដើម្បីបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី ១២ ស្តីពីការជំរុញការសិក្សាការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍សីលធម៌និងរចនាបទហូជីមីញ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមនិងដឹកនាំអង្គសន្និសីទ។
អញ្ជើញចូលរួមសន្និសីទមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc; នាយករដ្ឋមន្រ្តី Pham Minh Chinh; ប្រធានរដ្ឋសភាលោក Vuong Dinh Hue; លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong។
អគ្គលេខាបក្ស Nguyen Phu Trong, ប្រធានរដ្ឋ Nguyen Xuan Phuc លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong និងប្រតិភូបានទៅទស្សនាការតាំងពិព័រណ៍ "គំរូសាមញ្ញប៉ុន្តែថ្លៃថ្នូ" ដែលបានបង្ហាញនៅក្នុងសាលប្រជុំ (រូបថត៖ TTXVN) |
ថ្លែងមតិនៅក្នុងសន្និសីទ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ គឺជាទ្រព្យសម្បត្តិខាងព្រលឹងវិញ្ញាណដែលមិនអាចកាត់ថ្លៃបានរបស់បក្ស និងប្រជាជនវៀត ណាម ដោយបំភ្លឺបុព្វហេតុបដិវត្តន៍ ដឹកនាំដណ្តើមជ័យជំនះរបស់បដិវត្តន៍វៀត ណាម។ ហេតុដូច្នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធាន ហូជីមិញគឺជាការងារចាំបាច់និងជាភារកិច្ចសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់បក្សនិងប្រជាជនទាំងមូល។ លោកអគ្គលេខាបក្សបានសម្តែងនូវគោល បំណងចង់ឲ្យការសិក្សានិងអនុវត្តតាមការសតិអារម្មណ៍ សីលធម៌និងរចនាបទ ហូជីមិញនឹងត្រូវបានផ្សព្វផ្សាយបន្តកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធិភាព រួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម៕