រៀបចំឡើងវិញផែនការផលិតកម្មដើម្បីលើកកំពស់តម្លៃផ្នែកបង្កងវៀតណាម |
"ធ្វើដូចម្តេចដើម្បីលើកកំពស់តម្លៃបង្កងវៀតណាម" នេះគឺជាប្រធានបទនៃកិច្ចសន្ទនាតុមូល ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២១ មិថុនា នៅទីក្រុង Can Tho។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dinh Luan អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផលបានឲ្យដឹងថា៖
“ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនាំចេញនោះ ដំណើរការចិញ្ចឹមគឺដើរតួនាទីយ៉ាងសំខាន់ណាស់។ដូច្នេះ គប្បីលើកទឹកចិត្តប្រជាជនដើម្បីរៀបចំឡើងវិញនូវការតភ្ជាប់ផលិតកម្ម បង្កើតឡើងវាលស្រែធំ អនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសដើម្បីកាត់បន្ថាយតម្លៃផលិតកម្ម និងធានាឲ្យបានគុណភាព”។
បង្កងជាផលិតផលដែលមានតួនាទីដ៏សំខាន់ក្នុងផ្នែកកសិកម្មវៀតណម ដោយមានទំហំពាណិជ្ជកម្មនាំចេញប្រចាំឆ្នាំជាង ៣ ពាន់លានដុល្លារអាមេរិក ហើយបង្កើតការងារធ្វើសម្រាប់មនុស្សជិត ២ លាននាក់ រួមចំណែកក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចប្រកបដោយស្ថិរភាព៕