|
ភាពតានតឹងនៅតំបន់ភាគអាគ្នេយ៍នៃអ៊ុយក្រែន (Image: nguyensinhung.net) |
(VOVworld) – នាថ្ងៃទី ៦ ឧសភា រដ្ឋសភាអ៊ុយក្រែនបានដំណើរការកិច្ចប្រជុំសម្ងាត់ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ។ ថ្លែងមតិចំពោះ
មុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Aleksander Turchinov
បានអះអាងថា៖ យុទ្ធនាការយោធាប្រឆាំងភេវរកម្មនៅតំបន់ភាគខាងកើតនៃប្រទេស នេះនឹងនៅតែបន្ត។ ក្រៅពីនោះ អ្នកប្រមុខរដ្ឋសភាអ៊ុយក្រែនក៏បានទទួលស្គាល់ថា៖ យុទ្ធនាការប្រឆាំងភេវរកម្មពោលខាងលើកំពុងប្រឈមមុខនឹងការលំបាកជាច្រើន
ដោយសារ ភាគច្រើនប្រជាជននៅតំបន់ខាងកើតអ៊ុយក្រែនគាំទ្រសហព័ន្ធភាវូបនីយ
កម្ម។ កិច្ចប្រជុំពោលខាងលើបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ ដែលភាពតានតឹងនៅ
តំបន់អាគ្នេយ៍បន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ៕