|
រដ្ឋសភាវេណេស៊ុយអេឡាអនុម័តលើច្បាប់ប្រគល់សិទ្ធិពិសេសសំរាប់ប្រធានាធិបតី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ មិនា រដ្ឋសភាវេណេស៊ុយអេឡាបានអនុម័តលើច្បាប់ ប្រគល់សិទ្ធិពិសេសប្រឆាំងចក្រពត្តិនិយមដើម្បីសន្តិភាពសំរាប់ប្រធានាធិបតីនៃ
ប្រទេសនេះ លោក Nicolas Maduro សំដៅទប់ទល់ជាទាន់ពេលវេលាចំពោះ ស្ថានភាពគ្រោះអាសន្នខាងសន្តិសុខក្នុងករណីប្រទេសជាតិត្រូវឈ្លានពាន។ នៅ
សម័យប្រជុំវិសមាញ្ញ រដ្ឋសភាវេណេស៊ុយអេឡាបានដំណើការការបោះឆ្នោតអនុម័ត លើឯកសារពោលខាងលើ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសវេណេស៊ុយអេឡាគឺការគំរាមកំហែងចំពោះសន្តិសុខជាតិ ហើយនាំ
ចេញ រាល់បទដាក់ទណ្ឌកម្មទៅលើប្រទេសនេះ នាថ្ងៃទី ៩ មិនា។ ច្បាប់នេះនឹង
ចូលជា ធូរមានចាប់ពីថ្ងៃទី ១៥ មិនា និងអូសបន្លាយដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៥៕