រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យអំពីគំរោងច្បាប់នានា

Chia sẻ
Vovworld-សម័យធ្វើការនាព្រឹកថ្ងៃទី២៦ឧសភារបស់រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យអំពីគំរោងច្បាប់នានា - ảnh 1
រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យអំពីគំរោងច្បាប់នានា (baomoi.com)

        Vovworld-សម័យធ្វើការនាព្រឹកថ្ងៃទី២៦ឧសភារបស់រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាលោក
ស្រី Nguyen Thi Kim Ngan។

        បន្ទាប់ពីស្ដាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់អង្គភាពអាជីវកម្ម​
(វិសោធនកម្ម) បណ្ដាសមាជិកសមាជិការសភាបានចាត់ទុកថា ការធ្វើ​វិសោធនកម្ម​ច្បាប់អង្គភាពអាជីវកម្មគឺចាំបាច់និងជឿជាក់ថា ពង្រាងច្បាប់​អង្គភាពអាជីវកម្ម
(វិសោធនកម្ម)នឹងរួមចំណែកជួយវៀតណាមកែលំអរ​បរិយាកាសវិនិយោគអាជីវកម្ម ទន្ទឹមនឹងនោះជួយឲ្យរដ្ឋាភិបាលឃ្លាំមើល​ល្អជាង​ចំពោះសកម្មភាពរបស់អង្គភាព
អាជីវកម្ម។

        នាព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានស្ដាប់របាយការណ៍អធិប្បាយប្រមូលមតិ​កែប្រែ​ពង្រាងច្បាប់ក្ស័យធុន(វិសោធនកម្ម)។ មតិភាគច្រើនបានឯកភាពមុខ​សញ្ញាអនុវត្ត
ច្បាប់គឺអង្គភាពអាជីវកម្មនិងសហករណ៍។

        តាមរបៀបវារៈ នារសៀលថ្ងៃទី២៦ឧសភា រដ្ឋសភាបានស្ដាប់របាយការណ៍​
ពិនិត្យ​គំរោងច្បាប់ធានារាប់រងសង្គម(វិសោធនកម្ម)និងពិភាគ្សានៅសាលប្រជុំ​អំពីគំរោងកម្មវិធីកសាងច្បាប់បទបញ្ញាតិឆ្នាំ២០១៥ កែប្រែកម្មវិធីកសាងច្បាប់​បទបញ្ញាតិនីតិកាលតី១៣និងឆ្នាំ២០១៤នៃរដ្ឋសភា៕

ប្រតិកម្មទៅវិញ