រដ្ឋមន្រ្តីការពារប្រទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន

Chia sẻ
(VOVworld) - នៅខាងក្រៅសន្និសីទសន្តិសុខអន្តរជាតិ
ម៉ូស្គូលើកទី៥ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ
ប្រទេសរុស្ស៊ី នាថ្ងៃទី២៦ មេសា រដ្ឋមន្រ្តីការពារប្រទេស
វៀតណាមលោក Ngo Xuan Lich បានជួបសន្ទនាទ្វេភាគី
ជាមួយរដ្ឋមន្រ្តីការពារជាតិថៃនាយឧត្តមសេនីយ៍ Prawit Wongsuwan និងរដ្ឋមន្រ្តីការពារជាតិសឹង្ហបុរីលោក Ng Eng Hen។
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន - ảnh 1
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក Ngo Xuan Lich ជួបសន្ទនាជាមួយសមភាគីថៃ
លោក Prawit Wongsuwan

(VOVworld) - នៅខាងក្រៅសន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូលើកទី៥ដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាថ្ងៃទី២៦ មេសា រដ្ឋមន្រ្តីការពារប្រទេស
វៀតណាមលោក Ngo Xuan Lich បានជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិ
ថៃនាយឧត្តមសេនីយ៍ Prawit Wongsuwan និងរដ្ឋមន្រ្តីការពារជាតិ សឹង្ហបុរីលោក Ng
Eng Hen។នៅបណ្ដាជំនួបនេះ រដ្ឋមន្ត្រី Ngo Xuan Lich បានចាត់ ទុកថា ទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្ររវាងវៀតណាមជាមួយថៃនិងសឹង្ហបុរី នាពេល កន្លងទៅបាន
អភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ស្ដីអំពីបញ្ហាធានាសន្តិសុខ សុវត្ថិភាព នាវាចរណ៍នៅ
សមុទ្រខាងកើត រដ្ឋមន្រ្តី Ngo Xuan Lich ចាត់ទុកថា ប្រទេស អាស៊ានទាំងឡាយ
គប្បីមានសម្លេងរួមស្ដីអំពីបញ្ហានេះដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ អនុ
សញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តន៍យ៉ាង ម៉ឺងម៉ាត់សេចក្ដីថ្លែង
ការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះ
ទៅការសំរេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ