រដ្ឋាភិបាលវៀតណាមអនុម័តលើកម្មវិធីធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ឆ្នាំ ២០៣០

Chia sẻ

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ទើបតែបានចុះហត្ថលេខា លើសេចក្តីសម្រេចផ្ដល់សច្ចាប័ណ្ណលើកម្មវិធីធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ចាក់ថ្នាំបង្ការរោគរហូតដល់ឆ្នាំ ២០៣០។

តាមនោះ គោលដៅនៃកម្មវិធី គឺបំពេញឲ្យបាន គ្រប់គ្រាន់នូវតម្រូវការវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លង ដែលចាប់បង្ខំអនុវត្តន៍ក្នុងកម្មវិធីចាក់ ថ្នាំបង្ការរោគបើកទូលាយ វ៉ាក់សាំងដែលប្រើប្រាស់សម្រាប់សេវាកម្មចាក់ថ្នាំ និង វាក់សាំងដែលប្រើប្រាស់ក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាត។ នៅឆ្នាំ ២០២៥ ធ្វើ ជាម្ចាស់លើបច្ចេកវិទ្យាផលិតវ៉ាក់សាំងចំនួន ១០ ប្រភេទ; ផលិតវ៉ាក់សាំងយ៉ាងហោច ណាស់ ៣ ប្រភេទ រួមទាំងវ៉ាក់សាំងរួមបញ្ចូលគ្នា 5-in-1។ នៅឆ្នាំ ២០៣០ ធ្វើជាម្ចាស់ នៃបច្ចេកវិទ្យាផលិតវ៉ាក់សាំងចំនួន ១៥ ប្រភេទ; ផលិតវ៉ាក់សាំងយ៉ាងហោចណាស់ ៥ ប្រភេទ; វ៉ាក់សាំងដែលផលិតក្នុងស្រុកត្រូវតែបំពេញតាមស្តង់ដារដែលស្មើនឹង ស្តង់ដារអន្តរជាតិ។
ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគ ការជួយឧបត្ថម្ភពីអង្គការអន្តរជាតិ និង ប្រទេសអភិវឌ្ឍន៍នានា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តន៍កម្មវិធី ភារកិច្ចស្រាវជ្រាវ ធ្វើជាម្ចាស់នៃបច្ចេកវិទ្យា ផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងដែល ទើបលេចចេញ គ្រោះថ្នាក់ មានលទ្ធភាពឆ្លងខ្ពស់; ប្រភេទវ៉ាក់សាំងថ្មី មិនទាន់មាននៅ វៀតណាម ជាដើម៕

ប្រតិកម្មទៅវិញ