អគាររដ្ឋាភិបាលរុស្ស៊ី។ (ប្រភព៖ RIA Novosti) |
កាលពីថ្ងៃទី ៣០ ខែមករា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តលើនីតិវិធីអនុវត្តក្រឹត្យ របស់លោកប្រធានាធិបតី V.Putin ស្តីពីការឆ្លើយតបទៅនឹងការដាក់តម្លៃពិដានលើតម្លៃ ប្រេង និងផលិតផលប្រេង ដែលបានអនុវត្តន៍ដោយលោកខាងលិច។ តាមនោះ ចាប់ ពីថ្ងៃទី១ ខែមីនា រុស្ស៊ីនឹងបន្តតាមដានតម្លៃប្រេងនាំចេញ។ លើសពីនេះ បុគ្គល និង នីតិបុគ្គលដែលនាំចេញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី នឹងត្រូវឃ្លាំមើលការមិន អនុវត្តន៍តម្លៃពិដានលើអ្នកទិញចុងក្រោយ។ ក្រឹត្យនេះចែងថា ប្រសិនបើទីភ្នាក់ងារគយ នៅពេលប្រកាសទំនិញ រកឃើញការដាក់តម្លៃពិដាននោះការដឹកជញ្ជូនទំនិញតាមផ្លូវដែករុស្ស៊ី និងបំពង់បង្ហូរប្រេង Transneft ពីរុស្ស៊ីទៅកាន់ប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នឹងត្រូវហាមឃាត់៕