រដ្ឋាភិបាលកូឡុំប៊ីនិង FARC ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើវិសោធនកម្ម

Chia sẻ
(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា ប្រធានាធិបតីកូឡុំប៊ី
លោក Juan Manuel Santos និងមេដឹកនាំកំពូលកង
កម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី​ (FARC) លោក
Rodrigo Londono បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ធ្វើវិសោធនកម្ម សំដៅបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយក្នុងអំឡុង៥២ឆ្នាំនៅប្រទេសនេះ។
រដ្ឋាភិបាលកូឡុំប៊ីនិង FARC ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើវិសោធនកម្ម - ảnh 1
ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
ធ្វើវិសោធនកម្មនាថ្ងៃទី២៤ វិច្ឆិកា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos
 និងមេដឹកនាំកំពូលកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី​ (FARC) លោក Rodrigo
Londono បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើវិសោធនកម្ម សំដៅបញ្ចប់សង្គ្រាម
ស៊ីវិលដែលបានអូសបន្លាយក្នុងអំឡុង៥២ឆ្នាំនៅប្រទេសនេះ។ អញ្ជើញថ្លែងមតិនៅ
ពិធីនេះ ប្រធានាធិបតីលោក Santos បានអះអាងនូវអត្ថន័យ ប្រវត្តិសាស្ត្ររបស់កិច្ច
ព្រមព្រៀងនេះ ដោយបើកចេញសម័យកាលសន្តិភាពថ្មីនៅ ប្រទេសអាមេរិកខាង
ត្បូងនេះ។លោកប្រកាសថា ខឿនប្រជាធិបតេយ្យកូឡុំប៊ីនឹង ត្រូវបានពង្រឹងថែម
ទៀតដោយមានការចូលរួមរបស់ FARC ក្នុងសកម្មភាព នយោបាយរបស់ប្រទេស
ជាតិ ព្រមទាំងអំពាវនាវឲ្យភាគីទាំងពីរត្រូវបន្តខំប្រឹង ប្រែងនាអនាគតដើម្បីអនុវត្តន៍
កិច្ចព្រមព្រៀងនេះក៏ដូចជាកសាងឡើងវិញ ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ