|
រដ្ឋធម្មនុញ្ញធ្វើសិសោធនកម្មបង្ហាញបានឆន្ទៈរបស់បក្សនិងទឹកចិត្តរបស់ប្រជាជន
(រូបថតៈ Việt Dũng) |
(VOVworld)-នាព្រឹកថ្ងៃទី២៨វិច្ឆិកា រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័ត
លើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មជាផ្លូវការ ដោយមានសម្លេងគាំទ្រ៩៧,៥៩% ពីសមា
ជិក សមាជិការសភា។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung អះអាងថា៖
"ការដែលរដ្ឋសភាអនុម័តជាឯកច័ន្ទរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មជាព្រឹត្តការ ណ៌១មានលក្ខណៈប្រវត្តិសាស្រ្ត បើកចេញសម័យថ្មីកសាងនិងការពារប្រទេសជាតិ ធ្វើសមាហរណកម្មអន្តរជាតិ។ ច្បាប់រដ្ឋធម្មនុញ្ញលើកនះ ជាលទ្ធផលនៃ ដំណាក់
កាលធ្វើការអស់ពីកម្លាំងកាយចិត្តរបស់បណ្តាសមាជិក សមាជិកសភា របស់អ្នក
បោះឆ្នោតលើទូទាំងប្រទេស ព្រមទាំងមានការចូលរួមរបស់ប្រព័ន្ធ នយោបាយ
ទាំងមូលទៀតផង។ច្បាប់រដ្ឋធម្មនុញ្ញធ្វើសិសោធនកម្មបង្ហាញបានឆន្ទៈរបស់បក្ស
និងទឹកចិត្តរបស់ប្រជាជន"។
តាមសេចក្តីសម្រេចចិត្តនេះ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មនឹងត្រូវបាន ប្រកាស
យ៉ាងយឺតបំផុតគឺ១៥ថ្ងៃគិតទាំងថ្ងៃអនុម័ត និងមានសុពលភាព ចាប់ពីថ្ងៃទី១មករា
ឆ្នាំ២០១៤ខាងមុខ។
រដ្ឋសភានិងបណ្តាស្ថាប័នរបស់រដ្ឋសភានីតិកាលទី១៣បន្តសកម្មភាព រហូត
ដល់ពេលដែលរដ្ឋសភានីតិកាលទី១៤បើកសម័យប្រជុំទី១។ ប្រធានរដ្ឋ រដ្ឋាភិបាល តុលាកាប្រជាជនកំពូល សវនាការរដ្ឋបន្តសកម្មភាពដល់ពេលដែល រដ្ឋសភានីតិ
កាលទី១៤ជ្រើសតាំងបណ្តាស្ថាប័នថ្មីផងដែរ៕