នាថ្ងៃទី១ វិច្ឆិកា វិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងនិងការអភិវឌ្ឍ ប្រកបដោយចីរភាព (MSD) បានសហការជាមួយសម្ព័ន្ធយុវជនទីក្រុង ហាណូយ ក្រុមប្រឹក្សាក្រុមកុមារជំទង់ទីក្រុងហាណូយនិងបណ្ដាញគ្រប់គ្រង សិទ្ធិកុមារ រៀបចំទិវាបុណ្យ “រីកសាយភាយសេចក្ដីស្រឡាញ់” នៅរដ្ឋធានីហាណូយ។ ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងក្របខ័ណ្ឌយុទ្ធនាការ “រីកសាយភាយសេចក្ដី ស្រឡាញ់ឆ្នាំ២០២០៖ អប់រំដោយសេចក្ដីស្រឡាញ់” ដែលត្រូវបាន MSD សហការជាមួយអង្គភាពពាក់ព័ន្ធនានារៀបចំឡើង។
សកម្មភាពស្នូលនៃយុទ្ធនាការនេះរួមមាន៖ ការហ្វឹកហ្វឺន ការសន្ទនា ស្ដីពីគោលនយោបាយ ព្រឹត្តិការណ៍សារព័ត៌មានដោយផ្ទាល់និងតាម បណ្ដាញសង្គម។ ទិវាបុណ្យ “រីកសាយភាយសេចក្ដីស្រឡាញ់” បានបង្កើត ឡើងទីលានលេងដ៏មានអត្ថប្រយោជន៍សម្រាប់កុមារនិងក្រុមគ្រួសារស្វែងយល់អំពីសិទ្ធិកុមារ លុបបំចាត់ចោលការដាក់ទណ្ឌកម្មលើរូបរាងកាយនិងស្មារតីរបស់ កុមារ ជាពិសេសគឺក្នុងគ្រួសារ។ ទិវាបុណ្យនេះនឹងបន្តត្រូវបានរៀបចំឡើង នៅទីក្រុងហូជីមិញនិងទីក្រុង Hue ផងដែរ៕