ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម មានបេសកកម្មចូលរួមធានាសន្តិសុខ ថាមពលជាតិនិងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងការកសាងនិងអភិវឌ្ឍប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងបន្តថា នេះជាសសរស្តម្ភសេដ្ឋកិច្ចមួយរបស់ប្រទេសជាតិ ដែលដើរតួជាឧបករណ៍ សម្រួលម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ថវិកាជាតិ ក៏ដូចជា ចូលរួមការពារអធិបតេយ្យកោះសមុទ្រនៃមាតុប្រទេសទៀតផង៕