ការប្រកួតក្បាច់រាំ “ Defeat Covid19” (កាត់រូបថតចេញពីឃ្លីប -dantri.vn) |
កម្មវិធីនេះត្រូវបានសម្ព័ន្ធសមា ជិកយុវជនទីក្រុងហាណូយរៀប ចំឡើងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ដោយមានគោលបំណងចង់ឲ្យមនុស្សម្នាក់ៗដែលប្រើប្រាស់បណ្តាញសង្គមនៅពេលដែលចូលរួមក្នុងការសាកល្បងនេះ នឹងក្លាយទៅជា “យុទ្ធជនម្នាក់” និងជាអ្នកឃោសនាដ៏សកម្មនៅលើបណ្តាញសង្គមដើម្បីឲ្យរាល់សមាជិកយុវជននៅរដ្ឋធានីហាណូយ ទោះបីស្នាក់នៅផ្ទះក៏ដោយ ប៉ុន្តែអាចបំពេញភារកិច្ចដែលមានផលប្រយោជន៍ក្នុងការចូលរួមបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19។ ម្យ៉ាងវិញទៀត នេះក៏ជាវិធីហាត់ពត់លត់ដំខ្លួន ដើម្បីជួយឲ្យយុវជនវ័យក្មេងអាចប្រើប្រាស់ពេលវេលាធ្វើការងារនៅផ្ទះឲ្យបានសមស្រមនឹងដំណើរការ រួមទាំងមានទិសដៅនិងការជ្រើសរើសនៅពេលចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ៕