|
យថាទស្សរបស់វៀតណាមក្នុងការចូលរួមគំរោងការដម្លើងនាវានៅតំបន់ចុង បូព៌ាររបស់រុស្ស៊ី (VNA) |
(VOVworld) – អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ចុងបូព៌ារបរស់រុស្ស៊ី លោក
Kirill Stepanov បានឲ្យដឹងថា៖ វៀតណាមកំពុងស្រាវជ្រាវលទ្ធភាពសហប្រតិ
បត្តិការ ជាមួយរុស្ស៊ីក្នុងការកសាងនៅតំបន់នេះរោងចក្រដម្លើងនាវាទំនើប
មានគុណភាព ខ្ពស់សំដៅបំរើតម្រូការដឹកជញ្ជូនភ្ញៀវនាវានេសាទនិងនាវា
បូមសំអាត។ នៅកិច្ចប្រជុំលើកទី ១៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-សហព័ន្ធ រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី ២១
កញ្ញា នៅទីក្រុង Saint Petersburg រុស្ស៊ី អនុរដ្ឋមន្ត្រី Stepanov បានឲ្យដឹងថា៖
មជ្ឈដ្ឋានវិនិយោគិនបរ ទេសបានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរនៅ
តំបន់ចុងបូព៌ាររបស់រុស្ស៊ី ហើយ រោងចក្រមួយចំនួននៅតំបន់នេះបាន
ត្រៀមខ្លួនជាស្រេចអនុវត្តគំរោងការណ៍សហការស្តីពីការដម្លើងនាវាជាមួយ
វៀតណាម៕