|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak
(រូបថតៈ Reuters ) |
(VOVworld)-នាថ្ងៃទី៨មិនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាន ឲ្យ
ដឹងថា ប្រទេសនេះនៅបន្តការស្វែងរកយន្តហោះបាត់ខ្លួនមានស្លាក់លេខ MH370 ព្រមទាំងសម្តែងក្តីសង្ឃឹមថានឹងរកបានយន្តហោះអាថ៌កំបាំងនេះ។ តាមថ្នាក់
ដឹកនាំរបស់ម៉ាឡេស៊ីរូបនេះថា មិនអាចព៌ណ៌នាបានការឈឺចាប់ដែលគ្រួសារជន
រងគ្រោះលើយន្តហោះ MH370 ត្រូវទទួលឡើយដោយសាររឿងហេតុ នេះនៅមិន
ទាន់មានចំលើយ។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងមតិនៅ ខាងក្រៅសន្និសីទប្រចាំឆ្នាំរបស់រដ្ឋសភាចិនថា ការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនឹងមិនបញ្ឈប់ទេ។ តាមផែនការ ក្រុម
ស៊ើបអង្កេតឯករាជ១ត្រូវបានបង្កើតនាខែមេសាឆ្នាំ២០១៤ ដោយភារកិច្ច បំភ្លឺជោគវាសនារបស់យន្តហោះ MH370 នឹងប្រកាសលទ្ធផលដំបូងនា រសៀលថ្ងៃទី៨មិនា២០១៥នៅក្រុង Kuala Lumpur (ម៉ាឡេស៊ី)