មហោស្រពការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតខេត្ត Binh Dinh ឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៨ មិថុនា នៅទីក្រុង Quy Nhon (Binh Dinh) មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Binh Dinh បានប្រារព្ធពិធីបើកមហោស្រពចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិត   Binh Dinh លើកទី៤។
មហោស្រពការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតខេត្ត Binh Dinh ឆ្នាំ ២០២៣ - ảnh 1គណៈប្រតិភូបានចូលរួមពិធីបើកមហោស្រពចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត  ខេត្ត Binh Dinh លើកទី៤ (រូបថត៖ baobinhdinh.vn)

នៅក្នុងពិធីបុណ្យឆ្នាំនេះ អង្គការ បុគ្គល និងធុរកិច្ចបានចូលរួមដើម្បីណែនាំ និងផ្សព្វផ្សាយផលិតផលចាប់ផ្តើមអាជីវកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងផលិតផលប្រចាំខេត្ត; ផ្លាស់ប្តូរបទពិសោធន៍ តភ្ជាប់អ្នកវិនិយោគ និងអតិថិជន ដើម្បីស្វែងរកទីផ្សារ និងអភិវឌ្ឍផលិតផល។ ក្នុងឱកាសនៃពិធីបុណ្យនេះក៏មានសិក្ខាសាលាដើម្បីស្វែងយល់ពីសក្ដានុពលនៃការចាប់ផ្តើមអាជីវកម្មរបស់តំបន់ភាគកណ្តាលផងដែរ។

ក្នុងឱកាសនេះ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Binh Dinh បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការយុទ្ធសាស្ត្រលើប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មជាមួយមជ្ឈមណ្ឌលជាតិទទួលបន្ទុកគាំទ្រការចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិត និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការចាប់ផ្តើមអាជីវកម្មទន្លេហាន៕

ប្រតិកម្មទៅវិញ