មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំលើកទី៧៨

Chia sẻ
(VOVWORLD) - កិច្ចប្រជុំនេះធ្វើឡើងចាប់ពីខែកញ្ញាឆ្នាំនេះដល់ខែកញ្ញាឆ្នាំក្រោយ ក្នុងនោះលេចធ្លោបំផុតគឺសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ។
មហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំលើកទី៧៨ - ảnh 1លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកដំបូងនៃមហាសន្និបាតនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ រូបថត៖ THX/TTXVN

កាលពីម្សិលមិញ (ថ្ងៃទី ៥ ខែកញ្ញា) នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានបើក សម័យប្រជុំលើកទី ៧៨ ជាផ្លូវការ ដោយប្រធានបទសំខាន់គឺ "សន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព"។

កិច្ចប្រជុំនេះធ្វើឡើងចាប់ពីខែកញ្ញាឆ្នាំនេះដល់ខែកញ្ញាឆ្នាំក្រោយ ក្នុងនោះលេចធ្លោបំផុតគឺសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួន ១៩៣ ជាសមាជិកអង្គការសហប្រជាជាតិ នឹងផ្ដោតសំខាន់ពិភាក្សាលើបញ្ហាបច្ចុប្បន្នបំផុត ដូចជាការប្រែប្រួលអាកាសធាតុ អភិវឌ្ឍន៍ប្រកបដោយចីរភាព ទប់ស្កាត់ជំងឺរាតត្បាត រំសាយអាវុធនុយក្លេអ៊ែរ កិច្ចប្រជុំកំពូលនាពេលអនាគត។ យោងតាមមន្ត្រីអង្គការសហប្រជាជាតិបានឲ្យដឹងថា សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងក្លាយជាចំណុចរបត់នៃផ្លូវឆ្ពោះទៅរកការសម្រេចរួចរាល់របៀបវារៈឆ្នាំ ២០៣០ និងតម្រូវការបន្ទាន់ ដើម្បីនាំគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ចំនួន ១៧ ត្រឡប់មកលើគន្លងវិញ៕

ប្រតិកម្មទៅវិញ