ក្នុងសេចក្ដីសម្រេចចិត្តដែល បានអនុម័តនាថ្ងៃទី២៦ ខែតុលា បានឲ្យដឹងថា មហាសន្និបាតបានអញ្ជើញគណៈ កម្មាធិការនៃអ.ស.បសង្កេតតាមដានការប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព។ សេចក្ដីសម្រេចចិត្តនេះក៏បានសង្កត់ធ្ងន់ទៅលើតួនាទីនៃកិច្ចសហប្រតិបតិ្ត ការអន្តរជាតិសំដៅធានាថា បច្ចេកវិទ្យានិងវិទ្យាសាស្ត្រអវកាសក៏ដូចជាកម្មវិធី នានាចំណុះផ្នែកនេះ នឹងបម្រើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកែ លំអជីវភាពរស់នៅរបស់មនុស្សលោកផងដែរ៕