មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាបន្ទាន់

Chia sẻ

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៧ ខែតុលា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈប់បាញ់។

មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាបន្ទាន់ - ảnh 1សម័យប្រជុំពិសេសបន្ទាន់លើកទី១០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានពិភាក្សាអំពីជម្លោះហាម៉ាស-អ៊ីស្រាអែល នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

សេចក្តីសម្រេចចិត្តរនេះឧបត្ថម្ភដោយហ្ស៊កដានីត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិដោយមានសំឡេងគាំទ្រ ១២០,  សំឡេងប្រឆាំងចំនួន ១៤ និងសំឡេងអនុប្បវាទចំនួន ៤៥។ សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យមាន "បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងប្រកបដោយនិរន្តរភាព" រវាងកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល និងចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស។

សេចក្តីសម្រេចនេះក៏តម្រូវឱ្យភាគីទាំងអស់ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយធានានូវការផ្គត់ផ្គង់ចាំបាច់ "ជាបន្តបន្ទាប់ គ្រប់គ្រាន់ និងទាន់ពេលវេលា" ដល់មនុស្សដែលជាប់គាំងនៅក្នុងតំបន់ចំពេលមានរបាយការណ៍ថា អ៊ីស្រាអែលបានពង្រីកមូលដ្ឋាន ប្រតិបត្តិការ និងបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប។

នេះគឺជាសេចក្តីសម្រេចចិត្តលើកដំបូងដែលត្រូវបានអង្គការសហប្រជាជាតិអនុម័តជាផ្លូវការ ចាប់តាំងពីជម្លោះជុំចុងក្រោយបានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា រហូតមកដល់ពេលនេះ៕

ប្រតិកម្មទៅវិញ