មនុស្សជាង៥០០០នាក់ដើរថ្មើជើងដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

Chia sẻ
(VOVWORLD) - នេះជាលើកទី ១៥ ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ។

ក្នុងឱកាសរំលឹកខួបលើកទី ៦១ នៃសោកនាដ្ឋកម្មដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅ វៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២២) នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅឧទ្យានវប្បធម៌ Dam Sen ទីក្រុងហូជីមិញ មនុស្សចំនួនជាង ៥ ពាន់នាក់ បានចូលរួមកម្មវិធីដើរថ្មើជើង "ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin" រៀបចំឡើងដោយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទីក្រុងហូជីមិញ។

នេះជាលើកទី ១៥ ហើយដែលកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ។ បន្ទាប់ពីត្រូវផ្អាកអស់រយៈពេល២ ឆ្នាំដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ ២០២២ កម្មវិធីដើរថ្មើជើង "ដើម្បីជនរងគ្រោះដោយជាតិពណ៌លឿងទុំ/dioxin" ត្រូវបានរៀបចំឡើងវិញដោយមានបំណងចង់អំពាវនាវដល់សហគមន៍ឱ្យយកចិត្តទុកដាក់ និងចែករំលែកការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin កំពុងត្រូវទ្រាំទ្រ ហើយយល់បានថាភាពសាហាវឃោរឃៅនៃសង្គ្រាមមិនត្រឹមតែកើតឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះទេ ថែមទាំងអូសបន្លាយតាមជំនាន់ជាច្រើនទៀតផង។ តាមរយៈសកម្មភាពដើរថ្មើជើងនោះ កម្មវិធីអំពាវនាវឱ្យមានការចូលរួមចំណែកពីអង្គការក្នុងស្រុកនិងអន្តរជាតិ ដល់មូលនិធិដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទីក្រុងហូជីមិញ ដើម្បីអនុវត្តន៍សកម្មភាពថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះ និងក្រុមគ្រួសារដែលមានជនរងផលប៉ះពាល់ដោយជាតិគីមីពណ៌លឿងទុំ/dioxin ឲ្យមានលក្ខខណ្ឌដើម្បីឈានឡើង មានជីវភាពរស់នៅដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ