|
មន្ត្រីជាន់ខ្ពស់របស់អាស៊ានពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ (Image: VNA) |
(VOVworld) – ក្នុងកាលៈទេសៈបណ្ដាប្រទេសអាស៊ានកំពុងខំប្រឹងប្រែងបង្កើត សហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ នាថ្ងៃទី ៨ មិថុនា បណ្តាមន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ បានមានសម័យពិភាក្សាស្តីពីដំណើ
ការអនុវត្តកិច្ចសន្យាដែលបានដាក់ចេញមុននេះ នៅទីក្រុង Kuching ម៉ាឡេស៊ី។ តាមអគ្គលេខាធិការក្រសួងការបរទេសម៉ាឡេស៊ី លោក Othman Hashimn បាន
ឲ្យដឹងថា៖ ការផ្លាស់ប្តូរមតិប្រមូលផ្តុំទៅលើរាល់សកម្មភាពជាបន្តបន្ទាប់ពី
សន្និសីទកំពូលអាស៊ានដែលទើបនឹងប្រព្រឹត្តទៅនាខែមេសាកន្លងទៅ ក្នុងនោះ មានផែនការមេអនុវត្តសហគមន៍នយោបាយសន្តិសុខអាស៊ាននិងសេចក្តីថ្លែង
ការណ៍ស្តីពីការបង្កើនសមត្ថកិច្ចនៃលេខាធិការដ្ឋាននិងការវាយតំលៃការងារ
នៃបណ្តាស្ថាប័ន្ធអាស៊ាន។ នេះគឺជាជំហានត្រៀមរៀបចំសំរាប់បណ្ដាជំនួប
ថ្នាក់រដ្ឋមន្ត្រី អាស៊ានដែលគ្រោងប្រព្រឹត្តទៅនាខែសីហាខាងមុខនៅរដ្ឋធានី
Kuala Lumpur និងសន្និសីទកំពូលអាស៊ាននាចុងឆ្នាំ ២០១៥ នេះ។ ក្រៅពីនោះ
អង្គសន្និសីទបានពិភាក្សាអំពីបញ្ហារលកជនអន្តោប្រវេសន៍ខុសច្បាប់ដែល
ប្រទេសអាស៊ី-អាគ្នេយ៍ជាច្រើនកំពុងប្រឈមមុខ។
តាមគំរោង ក្នុងរយៈពេលថ្ងៃទី ៩ និងទី ១០ មិថុនា បណ្ដាដៃគូសន្ទនារបស់ អាស៊ានរួមមានចិនជប៉ុននិងកូរ៉េខាងត្បូង (អាស៊ាន+៣) នឹងចូលរួមសន្និសីទ
មន្ត្រី ជាន់ខ្ពស់ (SOM) និង SOM ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ
(EAS) ក៏ដូចជា SOM នៃវេទិការតំបន់អាស៊ាន (ARF) នៅទីក្រុង Kuching រដ្ឋ
Sarawak របស់ម៉ាឡេស៊ី ផងដែរ៕