|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (Image: Vietnamplus) |
(VOVworld) – ថ្លែងមតិនៅក្រុមប្រឹក្សាសហព័ន្ធរដ្ឋរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Lavrov បានឲ្យដឹងថា៖ ដំណើរការបំផ្លាញចោលអាវុធគីមីរបស់ ស៊ីរីដែលស្ថិតក្នុងការត្រួតពិនិត្យនៃសហគមន៍អន្តរជាតិកំពុងតែប្រព្រឹត្តទៅតាម
ផែនការ។ ការប្រុទ្ធប្រឆាំងនឹងភេវរកម្មនិយមនៅស៊ីរីនិងតំបន់មជ្ឈឹមបូព៌ារគឺ
ប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលនៃសន្និសីទអន្តរជាតិទីក្រុង
Geneva លើកទី ២ សំដៅដោះស្រាយវិបត្តិនៅស៊ីរី។ ថ្នាក់ដឹកនាំក្រសួងការ
បរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីមានគោលបំណងឲ្យសហគមន៍អន្តរ
ជាតិជាពិសេសបណ្ដាប្រទេសក្នុងអង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង
(NATO) និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងជួយឧត្ថម្ភ
ប្រទេសអាហ្គានីស្ថានក្នុងកិច្ចការស្ថិរភាពប្រទេសជាតិ ក្រោយឆ្នាំ ២០១៤។
ស្តីអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេស Lavrov បានឲ្យដឹងថា៖ រុស្ស៊ីនឹងសហការជាមួយដៃគូនានាស្វែងរកវិធានការមួយដែលភាគីទាំង ២ នឹងអាចព្រមព្រៀងដោយឈរលើមូលដ្ឋានជៀសវាងការដាក់សម្ពាធខាង
អំពើហឹង្សានិងដោះស្រាយបញ្ហាដោយ សន្តិវិធី។ លោក Lavrov ក៏បានទទួល
ស្គាល់រាល់កាយវិការសកម្មក្នុងដំណើការ ក្រុម P5+1 ដោះស្រាយកម្មវិធី
នុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ស្តីអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក លោក Lavrov បានទទួលស្គាល់ថា៖ ប្រទេស
ទាំង ២ នៅសេសសល់បញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាអំពីប្រព័ន្ធការ
ពារកាំជ្រួចនៅអឺរ៉ុប៕