|
មជ្ឈដ្ឋានមន្ត្រីនយោបាយប្រទេសនានារិះគន់ទង្វើយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីអាមេរិកបន្តនាំចេញសេក្តីប្រកាស
រិះគន់ទង្វើរបស់ចិននៅសមុទ្រខាងកើត ក្នុងកាលៈទេសៈ ការព្រួយបារម្មណ៍កាន់
តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាក់ទិនដល់ការដែលចិនបង្កើនយោធានៅតំបន់
សមុទ្រនេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននៅវិមានបញ្ចកោណ មេបញ្ជា
ការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិករបស់កងទ័ពជើងអាកាសអាមេរិក ឧត្តមនាវី
យ៍ Harry Harris បានចាត់ទុកថា៖ ចិនកំពុងស្វែងរកវិធីដណ្តើកាន់កាប់ ជាក់ស្តែង
នៅសមុទ្រខាងកើតនិងឋានៈអធិរាជនៅទីនេះ។ មុននោះ នាថ្ងៃទី ២៣ កុម្ភៈ ក្នុង
ការសួរដេញដោលនៅគណៈកម្មាធិការកងទ័ពព្រឹទ្ធសភាអាមេរិក លោក Harris
ក៏បានព្រមានអំពីល្បឿនយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត ផងដែរ។
នាថ្ងៃទី ២៦ កុម្ភៈ មន្ត្រីការទូតជាន់ខ្ពស់របស់ជប៉ុន អូស្ត្រាលីនិងឥណ្ឌាបាន
ឯកភាពអំពីសារៈសំខាន់នៃការរក្សាច្បាប់នៅសមុទ្រខាង កើត ព្រមទាំង
សម្តែងការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅអំពីភាពតានតឹងនៅតំបន់ នេះក្នុង
កាលៈទេសៈចិនកំពុងបង្កើនទង្វើបង្ករឿងហេតុលើសមុទ្រ៕