|
បេសកជនពិសេសរបស់អ.ស.បស្ដីអំពីស៊ីរីលោក Staffan De Mitsura (រូបថត៖un.org) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់ប្រភពព័ត៌មានដ៏ជិត
ស្និទ្ធិជាមួយក្រុមចរចារនៃរដ្ឋាភិបាលស៊ីរី នាថ្ងៃទី៧ មិនា ឲ្យដឹងថា រដ្ឋអំណាច
ប្រទេសនេះត្រូវបានអញ្ជើញចូលរួមវង់ចរចារសន្តិភាពថ្មីជាមួយភាគីប្រឆាំងនៅ
ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ មិនាខាងមុខ។មុននោះ នាថ្ងៃទី៥
មិនា បេសកជនពិសេសរបស់អ.ស.បស្ដីអំពីស៊ីរីលោក Staffan De Mitsura បានឲ្យ
ដឹងថា ការចរចារសន្តិភាពអំពីស៊ីរីគ្រោងនឹងតភ្ជាប់ឡើងវិញនាថ្ងៃទី១០ មិនា ខាង
មុខ។នាបច្ចុប្បន្នមិនទាន់ដឹងថាភាគីប្រឆាំងនៅស៊ីរីនឹងចូលរួមជំនួបចរចារពេល
ខាងលើដែរឬទេ។