ព្រឹកថ្ងៃទី១០ ខែឧសភា វៀតណាមមានករណីឆ្លង កូវីដ ១៩ ថ្មីចំនួន៣៤ករណីបន្ថែម ទៀត

Chia sẻ

(VOVWORLD) - ករណីឆ្លងថ្មីទាំងនេះសុទ្ធតែត្រូវបានរកឃើញនៅក្នុង មណ្ឌលធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ និងក្នុងមន្ទីរពេទ្យដែលត្រូវបិទខ្ទប់។

គិតពីវេលាម៉ោង១៨ថ្ងៃទី១១ដល់វេលាម៉ោង៦ថ្ងៃទី១២ ខែឧសភា វៀតណាម បានកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន៣៤ករណីបន្ថែមទៀត ក្នុងនោះករណីឆ្លងក្នុង ប្រទេសមានចំនួន ៣៣ ករណី។ ករណីឆ្លងថ្មីទាំងនេះសុទ្ធតែត្រូវបានរកឃើញនៅក្នុង មណ្ឌលធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ និងក្នុងមន្ទីរពេទ្យដែលត្រូវបិទខ្ទប់។
ដូច្នេះ គិតរហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែឧសភា វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩ សរុបចំនួន៣៥៧១នាក់ ក្នុងនោះអ្នកជម្ងឺបានជាសះស្បើយមានចំនួន ២៦១៨ នាក់ ខណៈដែលករណីស្លាប់ចំនួន៣៥នាក់។
យោងតាមកម្មវិធីចាក់ថ្នាំបង្ការរោគជាតិ គិតដល់ថ្ងៃទី១១ ខែឧសភា វៀតណាម បានចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនមនុស្សជាង៨៨៧.៧០០នាក់៕

ប្រតិកម្មទៅវិញ