|
ពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យជាតិ សាធារណៈរដ្ឋឥណ្ឌា។(Image: Vietnamplus) |
(VOVworld) – នាយប់ថ្ងៃទី ១៥ សីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំ នៅវៀតណាមបានរៀបចំពិធីរំលឹកអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យជាតិ សាធារណៈរដ្ឋឥណ្ឌា។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម លោកស្រី Ha Kim Ngoc បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ៦៦ ឆ្នាំ កន្លងមក ឥណ្ឌាទទួលបានសមិទ្ធិសំខាន់ជាច្រើនលើគ្រប់វិស័យ។ វៀតណាមនិង ឥណ្ឌា
មានទំនាក់ទំនងប្រពៃណីយូរអង្វែង ដែលត្រូវបានលោកប្រធានហូជីមិញ និងអតីតនាយករដ្ឋមន្ត្រីឥណ្ដា លោក Jawaharlal Nehru បង្កើតនិងពូនជ្រុំ។ទំនាក់
ទំនងរវាងប្រទេសទាំង ២ នាបច្ចុប្បន្ន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើនពី
មួយថ្ងៃទៅមួយថ្ងៃ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក
Ranjit Rae បានជឿជាក់ថា៖ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររ វៀតណាម- ឥណ្ឌា នឹងទទួលបានសមិទ្ធិផលថ្មី នាពេលខាងមុខ ឆ្លើយតបនឹងតម្រូវការផលប្រយោជ
ន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រ
តិបត្តិការនិងភាពសម្បូរុងរឿងក្នុងតំបន់និងលើសកលលោក៕