ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាចំរើនព្រះជន្មនិងទិវាបុណ្យជាតិជប៉ុន

Chia sẻ
 (VOV)_ថ្លែងមតិនៅក្នុងពិធីជួបលៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទៅ៨០ នៃទិវាចំរើនព្រះជន្មព្រះមហាក្សត្រជប៉ុននិងទិវាបុណ្យជាតិជប៉ុន (ថ្ងៃទី ២៣ ធ្នូ) ​
 
 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាចំរើនព្រះជន្មនិងទិវាបុណ្យជាតិជប៉ុន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (TTXVN)

(VOV)_ថ្លែងមតិនៅក្នុងពិធីជួបលៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទៅ៨០ នៃទិវាចំរើនព្រះជន្មព្រះមហាក្សត្រជប៉ុននិងទិវាបុណ្យជាតិជប៉ុន (ថ្ងៃទី ២៣ 
ធ្នូ) ​នាយប់ថ្ងៃទី ១០ ធ្នូ នៅទីក្រុងហាណូយ ​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម 
Hiroshi Fukada បានអះអាងថា៖ ​ការអភិវឌ្ឍន៍ចីរភាពក្នុងទំនាក់ទំនងរវាងជប៉ុន និងវៀតណាមត្រូវបានកសាងទៅលើគ្រិះដ្ឋានចំណងមិត្តភក្តិ និងទំនុកទុកចិត្តគ្នា
ទៅវិញទៅមក រវាង​ប្រជាជននៃប្រទេសទាំងពីរ ។ ជប៉ុននិងវៀតណាមត្រូវបន្តកសាង និងពូនជ្រុំអោយទំនាក់ទំនងនេះក្នុងរយះពេលខាងមុខនេះ។ រីឯ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានផ្ញើទៅកាន់ព្រះមហាក្សត្រ ​ព្រះមហាក្សត្រី ​
និង​បណ្ដាសមាជិកក្នុងរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនជប៉ុននូវក្តីអបអរ សាទរ យ៉ាងកក់ក្តៅបំផុត។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ទៅលើការអភិវឌ្ឍន៍របស់ទំនាក់ទំនង វៀតណាមនិងជប៉ុន ប្រទេសទាំងពីរបានចាត់ទុកនេះគឺជាឱកាស​អភិវឌ្ឍន៍របស់ ខ្លួន និងមានបណ្ដាឧត្តមភាពបំពេញអោយគ្នាទៅវិញទៅមក។ 

ដោយមានការប្តេជ្ញាចិត្ត ការខំប្រឹងប្រែងរបស់ភាគីទាំងពីរ ជាពិតប្រាកដថា៖​ទំ
នាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិងជប៉ុន នឹងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ  ស៊ីជំរៅនិងចីរភាព បំពេញផលប្រយោជន៍ និងគោលបំណងរបស់ប្រជាជននៃ
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ