ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាសាធារណៈរដ្ឋឥណ្ឌា

Chia sẻ
(VOVworld) - នាថ្ងៃទី២៦ មករា នៅទីក្រុងហូជីមិញ
ភាគខាងត្បូងវៀតណាមបានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៦៧ទិវាសាធារណៈរដ្ឋឥណ្ឌា (ថ្ងៃ
ទី២៦ មករា)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាសាធារណៈរដ្ឋឥណ្ឌា - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍នេះ (រូបថត៖The Anh/TTXVN)

(VOVworld) - នាថ្ងៃទី២៦ មករា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមបាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាសាធារណៈរដ្ឋឥណ្ឌា (ថ្ងៃទី២៦
 មករា)។នៅទីនេះ លោក Huynh Minh Thien អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាព
ទីក្រុងហូជីមិញ បានសង្ក់តធ្ងន់ថា ក្នុងដំណាក់កាលខាងមុខ ទំនាក់ទំនងវៀតណាម
 ឥណ្ឌាកាន់តែជិតស្និទ្ធិនិងជឿទុកចិត្តគ្នាទៅវិញទៅមក។ភាគី ទាំងពីរជានិច្ចកាល
រក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ចុះហត្ថលេខានិង អនុវត្តប្រកបដោយ
ប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងជាច្រើន ហើយសហការល្អនៅ វេទិការអន្តរជាតិនិង
តំបន់។

រីឯខ្លួនវិញ លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បាន
ឲ្យដឹងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត ជាពិសេសគឺបង្កើតទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រនាឆ្នាំ២០០៧មក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែ អភិ
វឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។នាពេលខាងមុខ ស្ថានកុងស៊ុលឥណ្ឌានឹង
បន្តសហការជាមួយសមាគមន៍មិត្តភាពវៀតណាម ឥណ្ឌានៅទីក្រុងដើម្បីបង្កើន
 ថែមទៀតនូវសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ កិច្ចការបរទេសប្រជាជន
 ក៏ដូចជាធ្វើស្ពានតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ