ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ

Chia sẻ
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទីវាបុណ្យ​ជាតិសិង្ហបុរី នាយប់ថ្ងៃទី១៤ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម លោក Pham Binh Minh 
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ

          (VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទីវាបុណ្យ​ជាតិសិង្ហបុរី នាយប់ថ្ងៃទី១៤ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេស វៀតណាម លោក Pham Binh Minh បានផ្ញើសេចក្ដីអបអរសាទរ ចំពោះ​ រដ្ឋាភិបាល
និងប្រជាជនសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់សិង្ហបុរី ដែលបាន
ត្រៀមខ្លួនជាស្រេច ចែករំលែបទពិសោធន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច​ បណ្ដុះ
បណ្ដាលកម្មាភិបាល ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា​រ​តំបន់និង
អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh មានគោលបំណងថាៈ​ ប្រទេស
ទាំងពីរ វៀតណាម និងសិង្ហបុរី បន្តពង្រីកថែមទៀតសក្ដានុភាពរបស់​ភាគីនិមួយៗ
 បង្កើនកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាង​ប្រទេសទាំងពីរ
ឡើងកំរិតថ្មី បន្តរួមដៃកសាងសហគមន៍អាស៊ាន ប្រកបដោយ​រឹងមាំ សាមគ្គីភាព 
សហប្រតិបត្តិការ រួមចំណែកសកម្ម ក្នុងការរក្សាសន្តិភាព​ ស្ថិរភាព សម្បូររុងរឿង
នៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ