|
សកម្មភាពសិល្បៈអំណរសាទរទិវាភូមិភាគខាងត្បូងក្រោកឈរឡើងតស៊ូប្រយុទ្ធ |
(VOVworld)-នាព្រឹកថ្ងៃទី២៣កញ្ញានៅក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៧០នៃទិវា ភូមិភាគខាងត្បូងក្រោកឈរឡើងតស៊ូប្រយុទ្ធ (ថ្ងៃទី២៣កញ្ញា១៩៤៥-ថ្ងៃទី២៣កញ្ញា២០១៥)។ នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំ
ទីក្រុង វីរៈអ្នកម្តាយ បដិវត្តន៍ជើងចាស់ រួមទាំងប្រជាជនគ្រប់ស្រទាប់ បានរួមគ្នា រំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សែនសំខាន់ក្នុង ចលនាតស៊ូប្រយុទ្ធ
របស់កងទ័ពនិងប្រជាជនភូមិភាគខាងត្បូងវៀតណាម។ មុននេះ៧០ឆ្នាំ នាថ្ងៃទី
២៣កញ្ញាឆ្នាំ១៩៤៥ ប្រជាជន Sai Gon- Gia Dinh និង ប្រជាជនភូមិភាគខាងត្បូង បានក្រោកឈរឡើងធ្វើការតស៊ូប្រយុទ្ធប្រឆាំងអាណា និគមនិយមបារាំងដែល
ត្រឡប់មកឈ្លានពានប្រទេសវៀតណាមជាថ្មីម្តងទៀត។ ពីនោះមក ថ្ងៃ២៣កញ្ញា
បានឈានចូលប្រវត្តិសាស្ត្រ ក្លាយទៅជាទិវា ភូមិភាគខាងត្បូងក្រោកឈរឡើង
តស៊ូប្រយុទ្ធ៕