ពិធីមីទ្ទិញដ៏មហោឡារឹតរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបុណ្យជាតិឡាវ

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី២ ធ្នូ នៅរដ្ឋធានីហាណូយ
របស់វៀតណាម បានរៀបចំយ៉ាងមហោឡារឹតពិធី
មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ទិវាបុណ្យ
ជាតិរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
ឡាវ (ថ្ងៃទី២ ធ្នូ)និងលើកទី៩៥ទិវាកំណើតរបស់លោកប្រធាន Cayxon Phomvihan (ថ្ងៃទី១៣ ធ្នូ)។
(VOVworld) - នាព្រឹកថ្ងៃទី២ ធ្នូ នៅរដ្ឋធានី ហាណូយរបស់វៀតណាម បានរៀបចំ
យ៉ាងមហោឡារឹតពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ទិវាបុណ្យជាតិរបស់
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ធ្នូ)និងលើកទី៩៥ទិវាកំណើត
របស់លោកប្រធាន Cayxon Phomvihan (ថ្ងៃទី១៣ ធ្នូ)។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ
សភាវៀតណាមលោក Nguyen Sinh Hung បានលើកច្បាស់ថា៖បក្ស រដ្ឋនិងប្រជាជន
វៀតណាមសុំអបអរសាទររាល់ ជ័យជំនះដ៏ធំធេង លើគ្រប់ជ្រុងជ្រោយនិងមានអត្ថ
ន័យប្រវត្តិសាស្ត្ររបស់បក្ស ប្រជាជនបដិវត្តន៍ឡាវនិងប្រជាជនឡាវក្នុងអំឡុង៤០
ឆ្នាំកន្លងទៅ ហើយជឿជាក់ ថា បក្សប្រជាជនបដិវត្តន៍ឡាវនឹងបន្តដឹកនាំប្រជាជន
ឡាវអនុវត្តន៍ប្រកបដោយ ជោគជ័យបុព្វហេតុកសាងនិងការពារមាតុប្រទេសឡាវ។
ពិធីមីទ្ទិញដ៏មហោឡារឹតរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបុណ្យជាតិឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិនៅពិធីមីទ្ទិញ (រូបថត៖TTXVN)

“ប្រជាជនវៀតណាមសំដែងការគោរពនិងដឹងគុណដ៏ជ្រាលជ្រៅចំពោះលោក
ប្រធាន Cayxon Phomvihan អំពីការរួមវិភាគទានដ៏ធំធេងសំរាប់ការកសាងនិងពូនជ្រុំ
ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ប្រជាជនវៀត
ណាមជានិច្ចកាលយល់ថា ជ័យជំនះនិមួយៗរបស់បដិវត្តន៍វៀតណាមក្នុងបុព្វហេតុ
រំដោះប្រជាជាតិមុននេះក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនា
បច្ចុប្បន្នសុទ្ធតែផ្សាភ្ជាប់ជាមួយស្មារតីសាមគ្គីភាព ការគាំទ្រនិងជួយឧបត្ថម្ភរបស់
ប្រជាជនឡាវភាតរៈ”។

រីឯឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongxavanh Phomvihan បានថ្លែង
អំណរគុណដ៏ស្មោះសរជូនចំពោះការគាំទ្រ ការជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់
បក្ស រដ្ឋនិងប្រជាជនវៀតណាមភាតរៈដែលបានលៃទុកសំរាប់បក្ស រដ្ឋ និងប្រជា
ជនឡាវក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិមុននេះក៏ដូចជាបុព្វហេតុការពារ កសាង
និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ