នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រគល់ពានរង្វាន់ជូនបណ្ដាអ្នកនិពន្ធចូលរួមការប្រឡង (រូបថត៖ TTXVN) |
ក្រោយរយៈពេល២ខែបំផុសការប្រឡងមក គណៈចាត់តាំងទទួលបានការ ចូលរួមរបស់បទចម្រៀងចំនួន៨៧បទ។ លោក Nguyen Ngoc Luong លេខា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានឲ្យដឹងថា៖
“បណ្ដាអ្នកនិពន្ធបានប្រើប្រាស់វត្ថុធាតុដើមតូរ្យតន្ត្រីប្រពៃណីដោយភាពប៉ិនប្រសព ដើម្បីបង្កើតឡើងបទចម្រៀងដ៏ កក់ក្ដៅនិងពោរពេញទៅដោយមនោ សញ្ចេតនា ស្ដីពីពលីកម្មរបស់ជំនាន់មុនៗក្នុងការតស៊ូការពារប្រទេសជាតិ ដ៏មហិមាររបស់ប្រជាជាតិវៀតណាម។ ពីនោះ ត្រូវកំណត់យ៉ាងច្បាស់នូវភារកិច្ចរបស់ ជំនាន់វ័យក្មេងនាបច្ចុប្បន្ននោះគឺត្រូវរស់នៅយ៉ាងម៉េចឲ្យបានសក្តិសមនឹង ពលីកម្មដ៏ធំធេងនោះ”៕