ពាណិជ្ជកម្មវៀតណាម និងតំបន់មជ្ឈឹមបូព៌ាកើនឡើងយ៉ាងខ្លាំង |
តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ក្នុងឆ្នាំ ២០១៧ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបរបស់វៀតណាមទៅកាន់តំបន់មជ្ឈឹមបូព៌ាទទួលបាន ៩,៦ពាន់លានដុល្លារអាមេរិក។
មុខទំនិញនាំចេញសំខាន់ៗរួមមានទូរស័ព្ទចល័ត កុំព្យូទ័រ គ្រឿងអេឡិកត្រូនិក និងគ្រឿងសមុទ្រជាដើម។ លើសពីនេះទៅទៀត ផលិតផលមួយចំនួនដូចជា តែនិងផលិតផលដែកថែប បន្តមានកំណើនយ៉ាងខ្លាំងក្លា ហើយទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មខ្ពស់។
ស្ដីពីទីផ្សារ ទីផ្សារនាំចេញមួយចំនួនមានកម្រិតកំណើនខ្ពស់ដូចជាតួរគី ដោយមានការកើនឡើងខ្ពស់បំផុតគឺ ជិត ១,៩ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺអ៊ីស្រាអែល អារ៉ាប់ប៊ីសាអូឌិត និងអេមីរ៉ាតអារ៉ាប់រួម (UAE)៕