ផលិតកម្មឧស្សាហកម្មនៅក្នុងខែមេសា ត្រូវបានប៉ាន់ប្រមាណថា នឹងថយចុះ ១០.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងជាការថយចុះម្តងគត់នៅក្នុងខែមេសា ដំណាក់កាលពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន។ ពោលគឺ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) សម្រាប់ឧស្សាហកម្មទាំងមូល បានកើនឡើងត្រឹមតែ ១,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានវាយតម្លៃថា៖ “ត្រូវតែជំរុញខ្លាំងឧស្សាហកម្មឧបត្ថម្ភ។ បច្ចុប្បន្ននេះ ឧស្សាហកម្មនាំចេញ របស់វៀតណាម ភាគច្រើនគឺឧស្សាហកម្មប្រមូលផ្តុំនិងកែច្នៃ។ ហើយភាគរយនៃគ្រឿងបន្លាស់ក្នុងស្រុកគឺទាបណាស់។ ហេតុដូច្នេះ នៅពេលមានឧប្បត្តិហេតុដូចជាការរីករាលដាលនៃ COVID-19 បានធ្វើឲ្យខ្សែសង្វាក់តម្លៃត្រូវរងការខូចខាតភ្លាមៗហើយជួបការលំបាកក្នុងការទាក់ទងផ្ទាល់នឹងប្រភពវត្ថុធាតុដើម”។
ដើម្បីជួយឧបត្ថម្ភដល់សហគ្រាសឧស្សាហកម្មឱ្យជៀសផុតពីគ្រាលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាល COVID-19 ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានដាក់សំណើគោលនយោបាយជាច្រើនដល់រដ្ឋាភិបាល ស្តីពីដំណោះស្រាយដើម្បីជួយឧស្សាហកម្មក្នុងស្រុក ឆ្លើយតបដោយមានប្រសិទ្ធិភាពជាមួយនឹងផលប៉ះពាល់នៃជំងឺ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព៕