ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៥នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៨មិនា

Chia sẻ
(VOVworld)-ដោយប្រធានបទ “សហប្រតិបត្តិការ
ឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច អាស៊ាន” ផ្សារណាត់
ពាណិជ្ជកម្មអន្តរជាតិលើកទី២៥ (VIETNAM EXPO 2015)

ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៥នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៨មិនា - ảnh 1
Vietnam Expo 2015 ត្រូវបានរំពឹងទុកថា នឹងបន្តនឹងពង្រីកជោគ
ជ័យនៃ Vietnam Expo 2014


(VOVworld)-ដោយប្រធានបទ “សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច
អាស៊ាន” ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិលើកទី២៥ (VIETNAM EXPO 2015) នឹងបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEFAC) លេខ១៤៨វិថី
Giang Vo ក្រុងហាណូយ(វៀតណាម)។ នេះជាសកម្មភាព១ក្នុងចំណោមសកម្ម ភាពពន្លឿនពាណិជ្ជកម្មមានអត្ថន័យសំខាន់របស់ផ្នែកឧស្សាហកម្មវៀតណាម រួមចំណែកចូលក្នុងបណ្តាកម្មវិធីសហប្រតិបត្តិការ ពន្លឿនពាណិជ្ជកម្មនាំចេញ នាំចូលនិងវិនិយោគនៅវៀតណាម។ តាមគំរោង ផ្សារណាត់លើកនេះ នឹងមាន ស្តង់ទំនិញចំនួន៧២០របស់អង្គភាពអាជីវកម្មចំនួន៦០០ មកពីប្រទេសនិងតំបន់
ដែនដីចំនួន២៧ ដូចជា អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សឹង្ហបុរី ចិននិងវៀត
ណាម។ មុខទំនិញបានតាំងបង្ហាញនៅទីនេះគឺសម្បូបែប ពីគ្រឿង​យន្ត ដល់
ប្រដាប់ប្រើប្រាស់និងផលិផលថែទាំសុខភាពជាដើម។ VIETNAM EXPO
2015 គ្រោង នឹងទទួលបានភ្ញៀវទស្សនាចំនួន២០ម៉ឺននាក់៕

ប្រតិកម្មទៅវិញ