ផ្នែកមហាផ្ទៃដើរតួនាទីដ៏សំខាន់ក្នុងការកសាងខឿនរដ្ឋបាល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទស្ដីពីការអនុវត្តភារកិច្ចឆ្នាំ ២០២២ នៃផ្នែកមហាផ្ទៃ តាមប្រព័ន្ធវីដេអូជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
ផ្នែកមហាផ្ទៃដើរតួនាទីដ៏សំខាន់ក្នុងការកសាងខឿនរដ្ឋបាល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទស្ដីពីការអនុវត្តភារកិច្ចឆ្នាំ ២០២២ នៃផ្នែកមហាផ្ទៃ

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកច្បាស់ថា ផ្នែកមហាផ្ទៃបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើជាសេនាធិការជូនបក្ស រដ្ឋ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី គណៈកម្មាធិការគ្រាប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានក្នុងការកសាងខឿនរដ្ឋបាលប្រកបដោយវិជ្ជាជីវៈ ទំនើប មានប្រសិទ្ធភាព ដោយរួមចំណែកកសាងរដ្ឋាភិបាលនវានុវត្ត វិន័យ ធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាជន។

ទាក់ទងនឹងភារកិច្ចក្នុងឆ្នាំ ២០២២ និងសម្រាប់រយៈពេលខាងមុខនោះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “មុខងារ និងភារកិច្ចរបស់ក្រសួងមហាផ្ទៃគឺមានសារៈសំខាន់ណាស់ ព្រោះថាទាក់ទងនឹងក្បាលម៉ាស៊ីន និងត្តាមនុស្ស។ ដូច្នេះហើយ យើងចាំបាច់ត្រូវដាក់ចេញបទដ្ឋាន បទបញ្ញាត្តិ សម្រាប់ផ្អែកលើមូលដ្ឋានទាំងនេះ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ ពង្រីកប្រជាធិបតេយ្យ ជាអតិបរមាអំពីបញ្ញាសមូហភាព និងផ្ទៀងស្ដាប់មតិយោបល់ ដើម្បីឯកភាពគ្នាតាមគោលការណ៍ប្រជាធិបតេយ្យផងដែរ”។

ផ្នែកមហាផ្ទៃដើរតួនាទីដ៏សំខាន់ក្នុងការកសាងខឿនរដ្ឋបាល - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រី្ត បានស្នើដល់ផ្នែកមហាផ្ទៃ និងក្រសួងមហាផ្ទៃបន្តរួមចំណែកជាវិជ្ជមានទៅក្នុងការកសាង សុក្រិតរបៀបរបប ដើម្បីដោះស្រាយរបាំង ជួយសម្រួលការអភិវឌ្ឍ ក្នុងនោះផ្តោតសំខាន់លើការកសាងរបៀបរបបគ្រប់គ្រងរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ