បើកទិវាមិនប្រើសាច់ប្រាក់ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - ទិវានេះគឺជាសកម្មភាពដ៏សំខាន់មួយនៃកម្មវិធីទិវាមិនប្រើសាច់ប្រាក់ឆ្នាំ២០២៤ ជាមួយនឹងប្រធានបទ"ជំរុញការអភិវឌ្ឍការទូទាត់មិនប្រើសាច់ប្រាក់ប្រកបដោយសុវត្ថិភាព"។
បើកទិវាមិនប្រើសាច់ប្រាក់ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ - ảnh 1ប្រើកម្មវិធីធនាគារនៅពេលបង់ប្រាក់។ រូបថត៖ Hoang Tuyet/TTXVN

ទិវាមិនប្រើសាច់ប្រាក់ឆ្នាំ ២០២៤- Cashless Day 2024  បានបើកកាលពីល្ងាច ថ្ងៃទី ១៤ ខែមិថុនា) នៅតំបន់ផ្លូវដើរថ្មើរជើង Nguyen Hue ទីក្រុងហូជីមិញ។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយធនាគាររដ្ឋ កាសែត Tuoi Tre សហការជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ។

អញ្ជើញចូលរួមទិវានេះ ប្រជាជន និងភ្ញៀវទេសចរអាចទទួលយកបទពិសោធន៍ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់តាមរយៈកាត កាបូបអេឡិចត្រូនិក ការផ្ទេរប្រាក់តាមធនាគារ ការសម្គាល់មុខ ព្រមទាំងបានប្រើប្រាស់សេវាកម្ម និងផលិតផលថ្មីៗ។ ទិវានេះគឺជាសកម្មភាពដ៏សំខាន់មួយនៃកម្មវិធីទិវាមិនប្រើសាច់ប្រាក់ឆ្នាំ២០២៤ ជាមួយនឹងប្រធានបទ"ជំរុញការអភិវឌ្ឍការទូទាត់មិនប្រើសាច់ប្រាក់ប្រកបដោយសុវត្ថិភាព"។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រតិបត្តិការមិនប្រើសាច់ប្រាក់គឺជានិន្នាការជៀសមិនរួច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ក្នុងខឿនសេដ្ឋកិច្ច ជំរុញសុវត្ថិភាពចរាចរ និងលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងសកម្មភាពពន្ធ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបង្កលក្ខណៈងាយស្រួលដើម្បីជំរុញ និងផ្តល់ទំនុកចិត្តដល់ប្រជាជនក្នុងការទិញទំនិញដោយមិនប្រើសាច់ប្រាក់។
នៅវៀតណាម ការទូទាត់ដោយមិនប្រើសាច់ប្រាក់ស្រូបយកត្រឹមតែ ៥០% នៃពាណិជ្ជកម្មអេឡិចត្រូនិកប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន អតិថិជនចំនួន ១២% ចាត់ទុកការទូទាត់មិនប្រើសាច់ប្រាក់ជាឧបសគ្គ៕

ប្រតិកម្មទៅវិញ