ថ្នាក់ដឹកនាំ G7 និងសហភាពអឺរ៉ុប។ រូបថត៖ Kyodo/TTXVN |
ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Borgo Egnazia - ភាគខាងត្បូងអ៊ីតាលី ថ្នាក់ដឹកនាំនៃប្លុកនេះបានសន្យាពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភជាសកល។ ការប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងបរិបទនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែនដែលកំពុងធ្វើឲ្យបញ្ហាស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងក្នុងពិភពលោក។
យោងតាមពង្រៀងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមិថុនាបានឲ្យដឹងថា G7 នឹងជំរុញគំនិតផ្ដួចផ្ដើមប្រព័ន្ធស្បៀងអាហារ G7 Apulia (AFSI) ដែលដាក់ឈ្មោះតាមតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីតាលីដែលជាទីកន្លែងទទួលរៀបចំកិច្ចប្រជុំកំពូល G7 ដើម្បីជម្នះពុះពារលើឧបសគ្គ "ដែលមានលក្ខណៈរចនាសម្ព័ន្ធ" ចំពោះសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើប្រទេសដែលមានប្រាក់ចំណូលទាប និងជួយឧបត្ថម្ភដល់គម្រោងនៅទ្វីបអាហ្រ្វិក ដែលជាអាទិភាពជួរមុខក្រោមការដឹកនាំរបស់ប្រទេសប្រធាន G7 ប្ដូរវេនអ៊ីតាលីក្នុងឆ្នាំនេះ។
ប្រទេសលោកខាងលិចនានាក៏បានសន្យាកាត់បន្ថយការចំណាយប្រាក់កម្ចីសម្រាប់ប្រទេសក្រីក្រជាង តាមរយៈយន្តការដូចជាកាត់បន្ថយប្រាក់បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាថ្នូរនឹងគម្រោង "បៃតង" សំដៅការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ៗផងដែរ៕