លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក លឿង គឿងបានចាត់ទុកថា ជោគជ័យរបស់ Bitel បង្ហាញថា សក្ដានុពលនិងបញ្ញាវៀតណាមអាចឈានទៅដល់ពិភពលោកទាំងស្រុង និងចូលរួមប្រកួតប្រជែងស្មើភាពគ្នាក្នុងទីផ្សារអន្តរជាតិ។ លោកប្រធានរដ្ឋបានស្នើឲ្យ Bitel បន្តរក្សានូវសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឱ្យបានខ្ពស់។ រួមជាមួយគ្នានោះ លោកប្រធានរដ្ឋបានចាត់ទុកថា Bitel ត្រូវតែដឹងថា ក្រៅពីបេសកកម្មអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនក៏ជា “ស្ពានតភ្ជាប់” សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ដែលជាដៃគូសំខាន់របស់វៀតណាមក្នុងបណ្តាប្រទេសជាសមាជិក APEC។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញស្តាប់ថ្នាក់ដឹកនាំ Viettel ណែនាំ អំពី Viettel Peru (រូបថត៖ VOV) |
លោកប្រធានរដ្ឋ លឿង គឿងបានមានប្រសាសន៍ថា៖ “Bitel ត្រូវបន្តលើកកម្ពស់សមិទ្ធិផលដែលខ្លួនសម្រេចបាននិងកែលម្អដោយឥតឈប់ឈរ គុណភាពសេវាកម្ម ព្រមទាំងរក្សាការជឿទុកចិត្តពីប្រជាជនប៉េរូ។ នេះមិនត្រឹមតែជាបេសកកម្មអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋាន; ជាពិសេសត្រូវតែគោរពច្បាប់ និងទទួលបានការជឿទុកចិត្តពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសប៉េរូ។ ទន្ទឹមនឹងនោះ ត្រូវជ្រួតជ្រាបបានហ្មត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងកងទ័ពប្រជាជនវៀតណាម; ក្នុងការប្រកួតប្រជែងត្រូវតែមានតម្លាភាព និងស្របតាមច្បាប់”។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ហ្វាន វ៉ាន យ៉ាងបានប្រគល់ប័ណ្ណសរសើររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុន Viettel ប៉េរូ ផងដែរ៕